ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន

បាត់ដំបង÷ ពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២​១​វេលាម៉ោង១៥​និង​៣០នាទីនៅ​ចំណុចបួនជួរភូមិបឹងប្រីឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបងអនុវត្តតាមមតិណែនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ​ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិការនគរបាលស្រុកបាណន់​ ដឹកនាំកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះបង្រ្កាបករណីក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើស​ជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន០១នាក់៖

១-ឈ្មោះរ៉េត​ សារិនហៅទូចភេទប្រុសអាយុ២៨ឆ្នាំ​ មានទីលំនៅភូមិបឹងប្រី​ ឃុំស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ (ជាអ្នករក្សាទុកគ្រឿងញៀន)

វត្ថុតាងដែលចាប់យកបាន​រួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន២៤ថង់សង្ស័យមានសារធាតុ​ញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកកICE

-ថង់សំរាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន។

នៅពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕