ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ទំនើបដំបូងគេ នៅកម្ពុជានឹងផុសរូបរាងឡើង ក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះ

គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ទំនើបដំបូងគេបង្អស់ មួយនឹងផុសរូបរាងឡើង នៅក្នុងទីក្រុងនាគ សម្តេចតេជោសែន ភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មី មួយនេះដែរ នឹងធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡា ប្រជាជាតិ អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដី អច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ នឹងសាងសង់អម ជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុង នាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មី របស់រាជធានីភ្នំពេញ ។

ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយ នឹងរចនាបថលំនៅឋានសម័យទំនើប ដែលមានខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ ការរស់នៅ និងវិនិយោគនាពេលអនាគត។

បន្ទាប់ពី ការប្រកួត កីឡា ប្រជាជាតិ អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់ តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និង ជាទីប្រជុំជន ដែលមានទំនើប កម្មក្នុងតំបន់ជាក់ជាពុំខានឡើយ៕