នគរបាលស្រុកឯកភ្នំបង្ក្រាបករណីគ្រឿញៀនឃាត់ខ្លួនជនសង័្សយចំនួន០២នាក់បញ្ជូនទៅតុលាការ

បាត់ដំបង÷ ពីថ្ងៃទី៣១​ ខែ​ មីនា​ ឆ្នាំ​២០២១ វេលាម៉ោង១​៧​និង​៣០នាទី នៅចំណុចផ្លូវភ្លោះភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងយោបល់របស់លោក​ឧត្តមសេនី​យ៍​ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន​ និងដោយបានការ​សម្របសម្រួលលេីនីតិវិធីពីឯកឧត្តមគឺ ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង​នោះ​ លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អធិ​ការនគរបាលស្រុកឯកភ្នំ​ បានដឹកនាំកម្លាំងក្នុងអង្គភាព​ សហការណ៍ជាមួយនគរបាលក្រុងបាត់ដំ​បង​ ដែលមានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការ​នគរបាលក្រុង​ ចុះប្រតិបត្តិការ​បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​​ចំនួន០១ករណី(ក្នុងបទល្មើសជាក់​ស្តែង)។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងយើងបានឃាត់ខ្លួន ជន​សង្ស័យ ចំនួន០២នាក់៖

១-ឈ្មោះអ៊ន ស៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២-ឈ្មោះនិត ស៊ីណាត់ហៅម៉ុល ភេទប្រុស អា​យុ៣៦ឆ្នាំ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង​។ វត្ថុតាងចាប់យករួមមាន៖

-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌​សថ្លាចំនួន០៥ថង់ទម្ងន់៥​៣,៦០ក្រាម(ទាំងសំ​បក​) សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតា​មី​នម៉ាទឹកកកICE

-ទូរស័ព្ទដៃចំនួន០៣គ្រឿង

-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១

-ម៉ូតូម៉ាកហុងដាស៊េរីចាស់គ្មានស្លាកលេខ

លេខតួនិងលេខម៉ាស៊ីន70024917

ចំនួន០១គ្រឿង

-សម្ភារៈសម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។

នៅពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំ​រឿង បញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕