ម្ចាស់ Group ទទក-TVK2 ត្រូវសមត្ថកិច្ចកោះហៅដេីម្បីធ្វេីការសាកសួរ និងធ្វើកិច្ចសន្យា

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។​ បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កេីតគណនីហ្វសបុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2(group)  ដោយបានប្រេីប្រាស់ឡូហ្កូ​ និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត​នោះ បានចូលខ្លួនមកទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ: នៅព្រឹកថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ ផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការស្រាវជ្រាវ​ និងកោះហៅឈ្មោះ​ ឌិត​ សសុវណ្ណរិទ្ធ ដេីម្បីធ្វេីការសាកសួរ  ទាក់ទងទៅនឹងការបង្កេីតគណនីយហ្វេសបុកក្លែងក្លាយរបស់​ ទទក​ ។ បុគ្គលរូបនេះបានសារភាពទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វេី ដោយបានធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:ផងដែរ​ ។

ដេីម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​តទៅទៀតសមត្ថកិច្ចជំនាញបានធ្វេីការលុបគណនីក្លែងក្លាយនេះចោលហេីយ​ ៕