ជនសង្ស័យ ០៣នាក់ ក្នុងចំណោមបក្ខពួក ០៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួច

ព្រះវិហារ÷ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មានកើតករណី ចោរកម្មលួចទ្រព្យសម្បត្តិ ( ឈើ និងឌីណាម៉ូ ) នៅចំណុចផ្ទះជនរងគ្រោះក្នុងចំការកៅស៊ូ ប៊ុនរ៉ានីជា ក្នុងភូមិសាស្រ្ដភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ ដែលបង្កដោយជនសង្ស័យចំនួន ០៥ នាក់ ÷

១.ឈ្មោះ ផុន ណយ ភេទប្រុស អាយុ ២២ឆ្នាំ

២.ឈ្មោះ យ៉ុន យិត ភេទប្រុស អាយុ ២០ឆ្នាំ ទាំងពីរនាក់ជាកសិករ រស់នៅភូមិតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

៣.ឈ្មោះ សាត់ ចំណាន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (ជាមុខសញ្ញាចាស់ទើបអប់រំ ) ។

៤.ឈ្មោះ អាម៉ាប់ ភេទប្រុស (រត់គេចខ្លួន )

៥.ឈ្មោះ អាកៅ ភេទប្រុស ( រត់គេចខ្លួន)ទាំងពីរនាក់ រស់នៅភូមិ ត្រពាំងអារ័ក្ស ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ បានធ្វើសម្មភាពលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ មៀង យ៉ុង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ បានបាត់ឈើកកោះចំនួន ០៦សន្លឹក និង ឌីណាម៉ូ ចំនួន ០១គ្រឿង ៕