ជាងទឹកភ្លើងម្នាក់ ត្រូវសន្តិសុខឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពលួចខ្សែរភ្លើង

កណ្តាល÷ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៣០នាទី នៅចំនុចក្នុងបរិវេណបុរីមនោរម្យព្រែកតាទែន ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុក ពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ញឹម សែ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរវិស្វករ
អគ្គិសនី មានទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ លួង គីម ឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទឹកនិងភ្លើង ស្រុកកំណើតភូមិមេសព្រះចន្ទ័ ឃុំមេសព្រះចន្ទ័ ស្រុកពារាំង ខេត្ត ព្រៃវែង។ ទីលំនៅបច្ចប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី
ភ្នំពេញ។ វត្ថុតាងចាប់យក៖
-ខ្សែភ្លើងម៉ាក KEY STONE ចំនួន ០៥ ដុំ ទម្ងន់សរុប ១៩ គីឡូ ។

មធ្យោបាយ÷ ម៉ូតូ ០១ គ្រឿង ម៉ាក today ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HY 3706 ។
សភាពរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុ
ខាងលើ ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនម៉ាកម៉ាក today ពណ៍ ក្រហម ពាក់ផ្លាកលេខ
ភ្នំពេញ 1HY 3706 ពីផ្ទះជួលនៅសង្កាត់ទឹកថ្លា មកធ្វើការជាជាងតទឹកនិងភ្លើង នៅក្នុងផ្ទះល្វែងបុរីមនោរម្យព្រែកតាទែន ក្នុងភូមិឃុំកើតហេតុខាងលើ ដោយក្នុងពេលនោះមេការឈ្មោះ សែ បានបើកខ្សែភ្លើង ម៉ាក
KEY STONE មានពណ៍ខ្មៅ និងពណ៍ខៀវ ពីក្នុងឃ្លាំងមកឲ្យជនសង្ស័យតក្នុងផ្ទះល្វែង បន្ទាប់ពី តខ្សែភ្លើងក្នុងផ្ទះល្វែងរួច ពេលល្ងាចដល់ម៉ោងចេញទៅផ្ទះ ជនសង្ស័យបានលួចយកខ្សែភ្លើង ម៉ាកខាងលើ ចំនួន ០៥ដុំ ដាក់ក្រោមកែបម៉ូតូរួចជិះចេញពីក្នុងបុរីបំរ៉ុងទៅផ្ទះរបស់ខ្លួន លុះពេលជិះមកដល់ចំនុចក្លោងទ្វាចេញចូលបុរីខាងមុខជាប់និងផ្លូវជាតិលេខ៥ ស្រាប់តែមានក្រុមសន្តិសុខបុរីបានឆែកត្រួតពិនិត្យកម្មករចេញពីធ្វើការងារនិងក្រោមកែបម៉ូតូក្នុងពេលនោះបានរកឃើញខ្សែភ្លើងម៉ាកKEY STONE ចំនួន ០៥ ដុំនៅក្នុងក្រោមម៉ូតូរបស់ជនសង្ស័យ បន្ទាប់មកក្រុមសន្តិសុខ បានឃាត់ខ្លួននិងរាយការណ៍ ប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទៅឲ្យប៉ុស្តិ៍នគរបាលព្រែកតាទែនបន្ទាប់មកក៏បញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ។ ជនសង្ស័យបានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព លួចយកខ្សែភ្លើងចំនួន០៥ដុំ ម៉ាកខាងលើដាក់ក្រោមកែបម៉ូតូ ហើយជិះចេញពីក្នុងបុរីទៅផ្ទះ ដើម្បីទុកលក់ឲ្យគេ ប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យកំពង់ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕