បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្ករដោយខ្លួនឯង

នៅវេលាម៉ោង១៨.០០នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរនៅលើកំណាត់ផ្លូវលេខ( ២៦ ២៥) ភូមិទួលព្រេច ឃុំថ្លាត ស្រុកអន្លង់វែង។ អ្នកបើកបរម៉ូតូឈ្មោះ លឿម លឿយ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិចំប៉ាសុក ឃុំកូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ជិះម៉ូតូម៉ាកទ្រីម ព៍ណខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1G4675 បានបើក
បុកបង្គោលសុវត្តិភាពចំថ្នល់កោង ដោយខ្លួនឯងនៅចន្លោះគីឡូ៧១ -៧២ បណ្តាលអោយរងរបួសធ្ងន់លើផ្ទៃមុខនិងជើងផ្នែកខាងឆ្វេងបច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថ្លាត៕