​ឃ្លាំងដែកមួយកន្លែងនៅច្បារអំពៅ រងការខូចខាតយ៉ាងដំណំ បណ្តាលមកពីអគ្គីភ័យ

រាជធានីភ្នំពេញ÷ នៅវេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២.០៤.២០២១ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្លូវលំ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ម្ចាស់ឈ្មោះ យន់ សុផល ភេទស្រី អាយុ ៥៨ ឆ្នាំ ។ មូលហេតុ​ ឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់​ឃ្លាំងដែកប្រកស័ង្កសី (ទំហំ០៧ម៉ែត្រ× ០៩ម៉ែត្រ ) ខូចខាត ឆេះខូចខាតកំព្យូទ័រ ០២គ្រឿង ម៉ូតូ ០១គ្រឿងម៉ាកសង់កូរ៉េ កង ០១គ្រឿង ម៉ាសុីនកូបពីរ ០១គ្រឿង កង្ហារ ០២ ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

របួសមនុស្ស ០១នាក់ (របួសធ្ងន់) ឈ្មោះ សំរិត សុខមាន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរប្រជាការពារសាលាសង្កាត់វាលស្បូវ ។
រថយន្តការិ.​អគ្គិភ័យ​រាជធានីភ្នំពេញ :​ចំនួន​ ០៣គ្រឿងប្រើប្រាស់ទឹកអស់ ០៣ឡានស្មើ១២ម៉ែត្រគូប។
រថយន្តជំនួយ: បុរីប៉េងហួត ចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ ០១ឡានស្មើនឹង ១០ម៉ែត្រគូប ។ពន្លត់ចប់​ នៅម៉ោង០១និង៣០នាទីរំលងអាធ្រាត្រ នាថ្ងៃខែឆ្នាំដដែល៕