Toyota ប្រលះ Ford លើបណ្តោយផ្លូវជាតិលេខ ៦៧B តែសំណាងគ្មានអ្នករងរបួស

ឧត្តរមានជ័យ÷ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:២៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៩-៨០ ស្ថិតក្នុងភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្ករឡើងរវាង រថយន្តតូច និងរថយន្តតូច ក្នុងទិសដៅបញ្ជ្រាសទិសគ្នា។

១. អ្នកបើកបររថយន្តឈ្មោះ ម៉ឹង ស៊ីឡេង ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្ត ០១ គ្រឿងម៉ាក Ford Ranger XLT ពណ៍ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ឧត្តរមានជ័យ 2C – 0303 បើកបរក្នុងទិសដៅពីជើងទៅត្បូង ( មិនរងរបួស ) ។

២. អ្នកបើកបររថយន្តឈ្មោះ យិន យឿត ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិរលំស្វាយ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបររថយន្ត ០១ គ្រឿង ម៉ាក Toyota Camry ពណ៍បៃតងចាស់ សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ សៀមរាប 2A – 2560 បើកបរក្នុងទិសដៅពីត្បូងទៅជើង ( មិនរងរបួស )។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តឈ្មោះ យិន យឿត បើកបរក្នុងស្ថានភាពស្រវឹង ។ បណ្តាយអោយរថយន្ត ខូចខាតធ្ងន់ទាំង ០២ គ្រឿង។

ចំណែកវត្ថុតាងរថយន្តទាំង ០២ គ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕