ឃាត់ខ្លួនជាងឈើម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម

រាជធានីភ្នំពេញ÷ ករណីអំពើលួចយកម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ កើតហេតុ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវ ២៧១ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រ។

ជនសង្ស័យឈ្មោះ ជី ចៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរជាងឈើ ។

ជនរងគ្រោះឈ្មោះ ប៉ាន់ ថុន ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ ២៧១ ភូមិចំរើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសន្តិសុខ ។

វត្ថុតាងចាប់យក៖ សោរទីបលេខ៨ ចំនួន ០១ ដើម, ដែកចុងស្រួចចំនួន ០១ ដើម, ដែកលួសសរសៃចំនួន ០១ កំណាត់ ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕