ឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

កណ្តាល÷ ករណីធ្វើអោយខូចខាតដោយចេតនា         កើតហេតុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥.៥៥នាទី។ ចំណុចកើតហេតុភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះសារ៉ូ ចន្ថា ហៅបាវ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ(ឃាត់ខ្លួន)។ ជនរងគ្រោះ ០២នាក់÷

១.ឈ្មោះ សុខ ចន្ធីភេទប្រុសអាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ត្រូវជាឪពុកបង្កើតជនសង្ស័យ)មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តា។

២.ឈ្មោះ ឡាយ រិទ្ធី ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖

១.ដែកកេះហ្គាសជ័រចំនួន០២ពណ៌លឿងមួយ ពណ៌ត្រួយចេកមួយ។

២.ដំបងឈើទាលមូលប្រវែង១៨៥សង់ទីម៉ែត្រ។

សភាពនៃរឿងហេតុ÷ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១វេលាម៉ោង០៦:៣០នាទីជនសង្ស័យបានរករឿងអុកឡុកអ្នកផ្ទះ និងរកវាយម្តាយរបស់ខ្លួនថែមទៀតផង។លុះដល់ថ្ងៃទី០១ខែមេសាឆ្នាំ២០២១វេលាម៉ោង១៥:៥៥នាទីជនសង្ស័យបានរករឿងអុកឡុកអ្នកផ្ទះ និងបានគំរាមរកដុតផ្ទះថែមទៀត ព្រោះខឹងសុំលុយឪពុកមិនបាន ពេលនោះជនរងគ្រោះជាឪពុកបង្កើតបានអោយលុយជនសង្ស័យចំនួន២០០០រៀល ហើយជនសង្ស័យក៏បានយកលុយនោះទៅទិញសាំងចំនួនកន្លះលីត្របំរ៉ុងយកមកដុតផ្ទះរបស់ខ្លួន តែត្រូវជនរងគ្រោះជាឪពុកមកទាន់ ភ្លាមនោះជនសង្ស័ក៏រត់កាន់ដបសាំង និងដែកកេះទៅខាងក្រោយផ្ទះសំដៅទៅមាត់ទន្លេ បានប្រហែល១០នាទីស្រាប់តែជនសង្ស័យចាក់សាំងទៅលើព្រៃត្រែងក្រោយផ្ទះ និងបានយកដែកកេះ កេសដុតព្រៃត្រែងនោះតែម្តង បន្ទាប់មកជនសង្ស័យក៏រត់ត្រឡប់មកផ្ទះរបស់ខ្លួនវិញ បានទាញយកដំបងឈើមួយមានប្រវែង១៨៥សង់ទីម៉ែត្រ ផ្លោះរបងចូលទៅវាយកញ្ចក់ទ្វារផ្ទះឈ្មោះឡាយ រិទ្ធី ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរ កសិករ(ផ្ទះគ្មានមនុស្សរស់នៅស្ថិតនៅភូមិឬស្សីស្រុក២ ឃុំឈើទាល) បណ្តាលអោយបែកកញ្ជក់ទ្វារផ្ទះខូចខាតអស់។

បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរបាលឈើទាល ក្រោយពីទទួលបានពាក្យ

បណ្ដឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះដល់កន្លែងតើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកសាកសួរនៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះមែន ។

បញ្ជក់÷ ជនសង្ស័យជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៣ឆ្នាំរួចមកហើយ ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេីម្បីបន្តចាត់ការតាមនីតិវិធី៕