ឃាត់ខ្លួនយុវជនម្នាក់ករណីបង្ហោះម៉ូតូ នៅលើស្ពាននៅលើស្ពានមិត្តភាពកម្ពុជា~ចិន

ខេត្តត្បូងឃ្មុំ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង,ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ មានករណីបង្ហោះទោចក្រក្រយានយន្ត (ម៉ូតូ) នៅលើស្ពាននៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។ បង្ករឡើងដោយឈ្មោះ ស្រេង ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានបង្រ្កាប និង ឃាត់ខ្លួនយកមកធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា និងបានិងបានប្រគល់អោយឪពុកម្ដាយយកទៅអប់រំនៅផ្ទះបន្ត ៕