ជប៉ុនផ្ដល់ថវិកាជិត ១លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងចាក់ វ៉ាក់សាំងការពារកូវីដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិការជំនួយបន្ទាន់ក្នុងទឹកប្រាក់ ៣៦,៩លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រង ប្រព័ន្ធត្រជាក់សម្រាប់ ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន ១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ក្នុងនោះថវិកាជិត ១លានដុល្លារនៃ ថវិកាសរុបនឹងត្រូវដកមកប្រើប្រាស់ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើនសមត្ថភាព នៃប្រព័ន្ធត្រជាក់តាមរយ: ការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាល ដល់បុគ្គលិកសុខាភិបាល។

សមត្ថភាពនៃប្រព័ន្ធត្រជាក់ មានសារ:សំខាន់យ៉ាងខ្លាំង សម្រាប់ការដឹកជញ្ជូនវ៉ាក់សាំង ដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ ដើម្បីរក្សាប្រសិទ្ធភាព រាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ-១៩ផងដែរ៕