មុខសញ្ញាចែកចាយគ្រឿងញៀន ០៣នាក់ ត្រូវសមត្ថកិច្ចសែនមនោរម្យធ្វើការបង្រ្កាប

មណ្ឌលគិរី÷ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដែលមានការសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដឹកនាំកម្លាំងសហការដោយលោកឧត្តមសេនីយ៏ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៤សង្កាត់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចជិតឃ្លាំងតាចាន់ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ យើងបានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និងរត់គេចខ្លួន០២នាក់ ដូចខាងក្រោម៖
១. ឈ្មោះ ឡេង សំបូរ ហៅទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
២. ឈ្មោះ ឡុង ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
៣. ឈ្មោះ ហ៉ីម ម៉ាត់ ហៅតុលា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិឥស្លាម មុខរបរកសិករ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
៤.ឈ្មោះ រិទ្ធិ ភេទប្រុស (រត់គេចខ្លួន)
៥.ឈ្មោះ កឹង ភេទប្រុស (រត់គេចខ្លួន)
បានឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យថាជាសារធា
តុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់(០១កញ្ចប់តូច ០៨កញ្ចប់ធំល្មម និង០១កញ្ចប់ធំ) ស្មើនឹង៤៥,៧០ក្រាម។
២.រថយន្តម៉ាកកាមរី (ស្វិត) ពណ៌ស ០១គ្រឿង
៣.ម៉ូតូ០១គ្រឿង Exciter ពណ៌ខ្មៅ គ្មានស្លាកលេខ
៤.ទូរស័ព្ទ ម៉ាកVIVO ០១គ្រឿង
៥.ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង
៦.កន្ត្រៃ ចំនួន០២ដើម
៧.ដេកកេះ ចំនួន០៣ដើម
៨.កាបូបចំនួន០៤
៩.កាំភ្លើងស្នប់កែច្នៃ
១០.កែវសម្រាប់ជក់គ្រឿងញៀន ចំនួន០៥
១១.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន
១២.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

លុះដល់វេលាម៉ោង២៣ និង៥០នាទីថ្ងៃដដែល យើងបានបន្តនីតិវិធី ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា រហូតបង្រ្កាបករណីជួញដូរ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះឈ្មោះ ខេម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ជនសង្ស័យចំនួន០២នាក់ ស្រី០២នាក់ បានរត់គេចខ្លួន៖
១.ឈ្មោះ ខេម ភេទស្រី
២.ឈ្មោះ វី ភេទស្រី
ដកហូតសម្ភារៈ និងវត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យថាជាសារធា
តុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់(១០កញ្ចប់តូច និង០១កញ្ចប់ធំ) ស្មើនឹង៣៤,៤២ក្រាម។
២.ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង
៣.កន្ត្រៃ ចំនួន០១ដើម
៤.ដេកកេះចំនួន០២ដើម
៥.កាបូបដាក់ថ្នាំញៀន០១
៦.កែវសម្រាប់ជក់គ្រឿងញៀន ចំនួន០២
៧.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
៨.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕