ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និង មនុស្សដើរថ្មេីរជេីង បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់

ប៉ៃលិន៖ នៅវេលាម៉ោង១៩ និង ៣០នាទីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណីរវាងម៉ូតូ និង មនុស្សដើរថ្មើរជើងលើផ្លូវជាតិលេខ៥៩ នៅចំណុច ស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ ខឿន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។

តាមប្រភពបានអោយដឹងថា អ្នកបើកបរម៉ូតូ មិនស្គាល់អត្តសញ្ញាណ បានបេីកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានបុកជនរងគ្រោះដែលកំពុងធ្វេីដំណេីរដោយថ្មេីរជេីងតាមដងផ្លូវ ដោយការធ្វេសប្រហែស រេចុះ រេឡើងលើថ្នល់ជាតិ ក្នុងស្ថានភាពស្រវឹង បន្ទាប់មកភាគីខាងម៉ូតូក៏បានគេចខ្លួនបាត់ ក្រោយពេលកើតហេតុ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានអ្នកធ្វើដំណើរជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និង ជនបង្ករត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបរក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕