សមត្ថកិច្ចខេត្តបាត់ដំបងទទួលពលរដ្ឋត្រឡប់មកពីប្រទេសថៃវិញ ២៤នាក់ រួចបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក

នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករង, កម្លាំងវរសេនាតូចលេខ៥៣៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ពីចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ២៤នាក់(ស្រី១០នាក់)ក្នុងនោះក្មេងប្រុស១នាក់ ។

បន្ទាប់ពីធ្វើការសាកសួររួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំង បានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ស្របតាមវិធានការនិងការណែនាំរបស់ក្រសួងសុខាភិបាល ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ