ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី០២ ខែមេសា ឆ្នាំ​២០២១ វេលាម៉ោង១៧:៣០នាទី កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ស្ថិតនៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់
១. ឈ្មោះ ទន់ សាន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចំការ កៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២. ឈ្មោះ រស់ យឿន ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៧កញ្ចប់
+ធំចំនួន ០២កញ្ចប់
+តូចចំនួន ០៥កញ្ចប់
+ទូរស័ព្ទដៃចំនួន ០២គ្រឿង ៕