ឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពដិតផ្ទះខ្លួនឯង

តាកែវ÷ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតា កែវ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីអគ្គីភ័យឆាប់ឆេៈ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ ពន្លត់អគ្គីភ័យ និងកម្លាំងអន្តរាគមន៏ចុៈជួយអន្តរាគមន៏ ឃើញថាករណីនេះត្រូវបានជនសង្ស័យម្នាក់ ឈ្មោៈ ស៊ីប សុខន ភេទ ប្រុស អាយុ២៤ឆ្នាំ ត្រូវជាកូនបង្កើត ឈ្មោៈ យ៉ែម ស៊ីប អាយុ៦៨ឆ្នាំ ស្ថិតក្នុងភូមិពោធិខ្វិត ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានដុត ផ្ទៈរបស់ខ្លួនមានទំហំ ៥x១៥ ប្រក់អំពីក្បឿង ជញ្ជាំងថ្ម ឆាប់ឆេៈអស់ប្រហែល ៦០ភាគរយ (ឆេៈដំបូលលើ) ត្រូវបានរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបាញ់ពន្លត់អស់មួយរថយន្ត និងមិនប៉ៈពាល់ដល់អាយុជីវិតឡើយ ។ មូលហេតុបែកថ្នាំ ( គ្រឿងញៀន )
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕