សមត្ថកិច្ចក្នុងភូមិសាស្រ្តរាជធានិភ្នំពេញ បានធ្វើការឃាត់ម៉ូតូ ៦៥គ្រឿង និងរថយន្ត ៨គ្រឿង ក្រោយពីល្មើសបម្រាមគោចរ

យប់ថ្ងៃទី៣ នៃការចុះអនុវត្តបម្រាមគោចរហាមធ្វើដំណើរបណ្តោះអាសន្ន ចាប់ពីម៉ោង ០៨:០០នាទីដល់ម៉ោង០៥:០០នាទីភ្លឺ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

យោងតាម ការអនុវត្តវិធានការកាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ ហើយបានចូលរួមគោរព និងសហការបានយ៉ាងល្អដោយមិនចេញពីផ្ទះ បើមិនមានការចាំបាច់ ។
ម្យ៉ាងវិញទៀត គឺមានតែប្រជាពលរដ្ឋចំនួនតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ ដោយសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូចំនួន ៦៥គ្រឿង និងរថយន្តចំនួន ៨គ្រឿង យកមករក្សាទុករហូតដល់១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ ។
ចាប់ពីយប់នេះទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី-១៩ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ