កម្លាំង​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​បង្ក្រាប​ករណី​លួច​ម៉ូតូ​ ឃាត់​​ខ្លួន​បុរស​ម្នាក់​

រតនគិរី​៖​ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​បង្ក្រាប​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ ។​

​ជនសង្ស័យ​ឈ្មោះ​ សឿ​ន​ ឡាំ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ ជាំ​ធំ​ ឃុំ​ថា​ឡាប​រី​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ មុខរបរ​ធ្វើ​ចំការ​ ត្រូវបានកម្លាំងឃាត់ខ្លួន​នៅ​កាល​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​០០​នាទី​ នៅ​ចំណុច​ ភូមិ​៧​មក​រា​ សង្កាត់ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ។ ជាមួយនឹង​ឃាត់ខ្លួន​ កម្លាំង​បាន​ដកហូត​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុង​ឌ្រឹ​ម​ សេ​១២៥​ ពណ៌​ខ្មៅ​ ឆ្នាំ​២០១៨​ ។​

​បច្ចុប្បន្ន​ ជន​ស​ង្ស​យ័​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់​ និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

ប្រភព