អ្នកប្រព្រឹត្តល្បែងស៊ីសង ០៦នាក់ ត្រូវនគរបាលស្រុកបាណន់ ឃាត់ខ្លួនយកមកអប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់​សកម្មភាព

បាត់ដំបង÷ ពីថ្ងៃទី​ ០៣​ ខែមេសាឆ្នាំ២០២១​វេលាម៉ោង​១៦​និង១០នាទីនៅចំនុចព្រៃម៉ុកភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធី​ឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិការនគរ​បាលស្រុកបាណន់​ បានដឹកនាំកម្លាំងក្នុង​អង្គ​ភាពចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងសុីសង​(អាប៉ោង)០១ករណីក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចឃាត់អ្នកប្រព្រឹត្តបានចំនួន០៦នាក់៖

១-ឈ្មោះរស់​ សុគុនភេទប្រុសអាយុ៥៤ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
២-ឈ្មោះយិន​ហ៊ាញភេទប្រុសអាយុ៦៧ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៣-ឈ្មោះឆាត​ រ៉េតភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅភូមិបឹងប្រីឃុំស្នឹងស្រុកបាណន់ខេត្តបាត់​ដំបង។
៤-ឈ្មោះប៊ុត-ឌីភេទស្រីអាយុ៤៥ឆ្នាំមានទីលំ​នៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៥-ឈ្មោះឈីវ​ ទូចភេទស្រីអាយុ៤៧ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៦-ឈ្មោះហាច​ ឈានភេទប្រុសអាយុ៦២ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
*វត្ថុតាងចាប់យកបានរួមមាន៖
-មេអាប៉ោងចំនួន០២គ្រាប់
-ចានអាប៉ោងចំនួន០១
-ចានជ័រដាក់ដីសំរាប់ទ្រចានអាប៉ោងចំនួន០១
-ប៉ាយលេខអាប៉ោងចំនួន០១ផ្ទាំង
-បៀរចំនួន០២ហ៊ូ
-ប្រាក់រៀលចំនួន៤,៥០០រៀល
-ម៉ូតូចំនួន០៣គ្រឿង
-ស្បែកជើងចំនួន០៣សម្រាប់

ក្រោយពេលសាកសួរកំណត់ហេតុរួចសមត្ថកិច្ចបានធ្វើការអប់រំនិងធ្វើលិខិតកិច្ចសន្យាបញ្ឈប់សកម្មភាព​ល្បែងសុីសងជាបន្តទៀតនិងឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕