ជនសង័្សយ ០២នាក់ ដែលចូលលួចទ្រព្យសម្បត្តិមិនបាន​ហេីយរត់​ចោលម៉ូតូរួមទាំង​រទេះផង ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

​បាត់ដំបង÷ នៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២១​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបា​ត់​​ដំបង​ រួមទាំងយោបល់របស់លោ​ក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​និងដោយបានការសម្របសម្រួលលេី​នីតិវិធី​ពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរា​ជ​អា​ជ្ញាអម​សាលាដំបូងខេត្តបា​ត់ដំ​បង​ផង​នោះ​លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណ​ឆៃ​ អធិការនគរបាលក្រុងបាត់ដំ​បង​បានដឹកនាំកម្លាំងក្នុងអង្គ​ភាពធ្វេីការ​ឃាត់ខ្លួនមុខសញ្ញាជាជនសង័្ស​យ​(លួច​ទ្រព្យសម្បត្តិ​ក្នុងលំនៅដ្ឋាន)​បា​ន​ចំ​នួន​០២​នាក់ភេទប្រុស​នៅពេលដែ​ល​ជនសង័្សយទាំងពីរ​នាក់នេះធ្វេី​ស​កម្មភាពចូលលួចយក​ទ្រព្យប្រជាពល​រដ្ឋរំលងបានតែមួយថ្ងៃប៉ុណ្ណោះ។ ជនសង័្សយដែលត្រូវឃាត់ខ្លួនចំនួ ន​០​២នាក់​នោះគឺ៖

១-ឈ្មោះ ចាន់​ វុត្ថាភេទប្រុស អាយុ ៣៦ឆ្នាំ​ មានទីលំនៅភូមិរតនះសង្កាត់រតនះក្រុងបាត់ដំបង​ ខេត្តបាត់ដំបង
២-ឈ្មោះ ទូច​ សុជាតិភេទប្រុសអា​យុ២២ឆ្នាំ​មានទីលំនៅភូមិរតនៈសង្កាត់​​រតនៈក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​០២​ ខែ​មេ​សា​ ឆ្នាំ​២០២១​ជនសង័្សយបានប្រេីប្រាស់មធ្យោ​បា​យ​មានម៉ូតូនិងរទេះផង​ ចូលធ្វេីសកម្មភាពលួច​ទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានរបស់ឈ្មោះ​ម៉ាន់​ វណ្ណីភេទប្រុសអាយុ ៤២​ឆ្នាំ មានទីលំនៅ ភូមិសូភី២​សង្កាតរតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ ក្នុងពេលកំពុងធ្វេីសកម្មភាពក៏ត្រូវបានជនរ​ងគ្រោះជា​ម្ចាស់ផ្ទះភ្ញាក់ទាន់ហេីយជនសង័្ស​យ​ បានរត់​គេច​ខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ ម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅសេរី​ឆ្នាំ២០១៩ពាក់ស្លាកលេខAG​-8989និងរទេះផង​នៅទីកន្លែងកេីត​ហេតុ។

ក្រោយកេីតហេតុនិងឆ្លងតាមរយៈការ​ស្រាវជ្រាវ​លេីករណី​នេះទេីបឈានទៅ​ដល់ការកំណត់មុខ​សញ្ញាបានរួចធ្វេីការឃាត់ខ្លួននៅ​ពេ​ល​​នេះតែ​ម្តង។

លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ បា​ន​ ឱ្យដឹងថា​ ជនសង័្សយទាំងពីរបានឆ្លេីយសារភាពថាពួកគេពិតជាបានចូ​លលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន​ រប​ស់ជនរងគ្រោះខាងលេីប្រាកដមែន​ ហេីយពេលនេះសមត្ថកិច្ចនគរ​បាលក្រុងបានរៀបចំសំ​ណុំរឿងបញ្ជូ​នមកការិយាល័យជំនាញដេីម្បី​ចាត់ការបន្តតាមផ្លូវច្បាប់៕