ម៉ូតូមួយគ្រឿងប្រលះគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ឧត្តរមានជ័យ÷ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩ និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៤-១១៥ ស្ថិតក្នុងភូមិអូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្ករឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃ ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង ។

១. អ្នកបើកបរម៉ូតូឈ្មោះ មួង ឌី ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ០១គ្រឿងម៉ាក Wave S ពណ៍ខ្មៅ+ក្រហម ពាក់ផ្លាកលេខ សៀមរាប 1G – 0467 បើកបរក្នុងទិសដៅពីត្បូងទៅជើង ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) ( ពាក់មួកសុវត្ថិភាព ) ។

២. អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ អ៉ឹម ហៀក ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរគោយន្តកន្ត្រៃ ០១គ្រឿង ម៉ាក Kubuta ពណ៍ក្រហម ទ្រុងឈើ ( គ្មានចំណាំងផ្លាត ) បើកបរក្នុងទិសដៅពីត្បូងទៅជើង ( បានគេចខ្លួនចេញពីកន្លែងកើតហេតុ ) ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីគោយន្តកន្ត្រៃគ្មានចំណាំងផ្លាត ធ្វើអោយម៉ូតូបុកពីក្រោយពេញទំហឹងបណ្តាលអ្នកបើកម៉ូតូស្លាប់ និងម៉ូតូ:ខូចខាតធ្ងន់។

ចំណែកវត្ថុតាងម៉ូតូ និងគោយន្តកន្ត្រៃទាំង ០២ គ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕