រថយន្តចុះចំណោតដាច់ហ្រ្វាំង​ មនុស្ស​ ០២នាក់​ លោត​ចុះពីរថយន្តបណ្តាលឲ្យស្លាប់

កោះកុង÷ នៅថ្ងៃទី ០៣-០៤-២០២១វេលម៉ោង១៧និង៣០នាទី មាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១០០-៩៩ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

– រថយន្ត ម៉ាកគៀរ ទម្ងន់១.២៥តោន ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២M. ៦០០១ ចេញពីទីរួមខេត្តកោះកុងទៅស្រុកបុទុមសាគរ ។ មូលហេតុ ចុះចំណោតដាច់ហ្រ្វាំង

– អ្នកបើកបរ ឈ្មោះ វ៉ាន់ សុធាវុធ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង( គ្មានរបួស)។

– អ្នករួមដំណើរចំនួន៣នាក់ ស្រី០២នាក់(ប្តីប្រពន្ធនិងកូន)

១. ជនរងគ្រោះឈ្មោះ ស្រេង ភេទប្រុស អាយុ៤៦ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ  ខេត្តកោះកុង (ស្លាប់)។

២. ជនរងគ្រោះឈ្មោះ រ៉ន ភេទស្រី អាយុ៣៤ឆ្នាំទីលំនៅដូចគ្នា(ស្លាប់)។

៣. ជនរងគ្រោះឈ្មោះ ស្រេង គីមមួយ ភេទស្រី អាយុ៩ឆ្នាំទីលំនៅដូចគ្នា(កូនគ្មានរបួស)។

ចំណែកសាសពកំលាំងជំនាញបានបញ្ជូនទៅកន្លែងគាត់ស្នាក់នៅភូមិអណ្ដូង ទឹកឃុំអណ្ដូងទឹក ស្រុកបទមសាគរដើម្បីធ្វើបុណ្យតាមប្រពៃណី៕