ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ

ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទដៃចំនួន ០១ គ្រឿង)។ កើតហេតុ នៅចំណុចបណ្តោយផ្លូវ ១៣BT ភូមិ សន្សំកុសល៥ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១១ម៉៣០នាទី ។ជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបមិនពិតប្រាកដ ។

ជនរងគ្រោះឈ្មោះ មតៈ ស្រីពៅ ភេទស្រី អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ១A ផ្លូវ១៣BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១០ ពាក់ស្លាកលេខភ្នំពេញ ១AM-០៤៨៤ លេខតួ+លេងម៉ាស៊ីន=៨៤៤៣៣៥១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១១ម៉៣០នាទី នៅចំណុចបណ្តោយផ្លូវ ១៣BT ភូមិ សន្សំកុសល៥ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនរងគ្រោះឈ្មោះ មតៈ ស្រីពៅ ភេទស្រី អាយុ ៤០ឆ្នាំ បានដើរកាន់ទូរសព្ទដៃមួយគ្រឿងម៉ាក អាយហ្វូនដប់មួយប្រូ ពណ៌ស ស៊ីមកាតលេខ ០១២ ៤៨៤ ៨១៤ កំពុងនិយាយហៅម៉ូតូកង់បីឥណ្ឌាឲ្យមកដឹកជនរងគ្រោះ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន ២នាក់ ឈ្មោះ ញ៉ែត វណ្ណដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ ឡេង សៀងហៃ ភេទប្រុស អាយុ ១៨ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AM-០៤៨៤ (ជនសង្ស័យឈ្មោះ ឡេង សៀងហៃ ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ា ជាអ្នកអង្គុយខាងក្រោយ) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះរួចជិះម៉ូតូរត់គេច ខណៈនោះជនរងគ្រោះបានស្រែកឆោឡោឡើង កម្លាំងល្បាត នគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានដេញតាមឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ឈ្មោះ ញ៉ែត វណ្ណដារ៉ា យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី១ ចាត់ការតាមនីតិវិធីបន្ត ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ឡេង សៀងហៃ បានរត់គេចបាត់ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ា ចាប់យកវត្ថុតាងដូចជា ៖ -ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១០ ពាក់ស្លាកលេខភ្នំពេញ ១AM-០៤៨៤ លេខតួ+លេងម៉ាស៊ីន=៨៤៤៣៣៥១ (ជារបស់ជនសង្ស័យ) និងទូរសព្ទដៃមួយគ្រឿងម៉ាក អាយហ្វូនដប់មួយប្រូ ពណ៌ ស ស៊ីមកាតលេខ ០១២ ៤៨៤ ៨១៤ (ជារបស់ជនរងគ្រោះឈ្មោះ មតៈ ស្រីពៅ ហើយសមត្ថកិច្ចយើងបានប្រគល់ជូនវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ាឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕