ឃ្លាំងមួយកន្លែងនៅខណ្ឌបឹងកេងកង រងការខូចខាតស្ទើរទាំងស្រុង ក្នុងហេតុការណ៍អគ្គីភ័យមួយកាលពីម្សិលមិញ

រាជធានីភ្នំពេញ​៖ ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំងមួយកន្លែង​​ កាលពីវេលាម៉ោង ០៩:៣០ នាទីយប់​ ថៃ្ង​អាទិត្យ​​​ ៧រោច​ ខែចេត្រ​ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០២១ ដែលស្ថិតនៅ​ផ្លូវលំ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។​ ម្ចាស់ឈ្មោះ ឃឹម​ សុភា ភេទ​ ប្រុស អាយុ​ ​៥២​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​អ្នកគ្រប់គ្រង​ មូលហេតបណ្តាលមក​ពី​ឆ្លងចរន្តអគ្គិសនី​ ។

​ ប្រភេទ​សំណង់​ អគារថ្មប្រកក្បឿង (ទំហំ​ ១០ម៉ែត្រ​​ x​ ២៥ម៉ែត្រ​)​ ។

​ការខូចខាតៈ ឆេះសំភារៈផ្ទះបាយអស់មួយចំនួន​ ប្រហែល​ ៧០% និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ​ ។

រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ០៦​ គ្រឿង​ ប្រើប្រាស់ទឹក​ ប្រេីប្រាស់ទឹកអស់ចំនួ​ន​ ០៦​ ឡាន​ ស្មេីរនឹង​ ​២៤​ ម៉ែត្រ​គូប​

រថយន្ត​ជំនួយពន្លត់អគ្គិភ័យរបស់ផ្សារទំនេីប​ អូឡាំព្យា​​ ចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ០២​ ឡាន​ ស្មេីរនឹង​ ០៨​ ម៉ែត្រ​គូប​ ។ ពន្លត់ចប់នៅវេលាម៉ោង ១០:០០ នាទីយប់ នាថ្ងៃខែឆ្នាំដដែរ​ ៕