ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតផ្ទះពលរដ្ឋចំនួន ៥៧ខ្នង និងងាប់គោចំនួន២ក្បាល 

ខេត្តបាត់ដំបង៖ មានករណីភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់១លើក លើ៥ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ។

តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ក្រុងស្រុកដែលរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់នេះរួមមាន ក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកថ្មគោល និងស្រុកបាណន់។

គ្រោះធម្មជាតិនេះបណ្តាលអោយខូចខាតផ្ទះពលរដ្ឋសរុបជារួមចំនួន ៥៧ខ្នង ។ ដោយឡែកស្រុកបាណន់មានករណីភ្លៀងធ្លាក់រន្ទះបាញ់បណ្តាលឲ្យងាប់គោ ចំនួន០២ក្បាល។

បច្ចុប្បន្ន កម្លាំងនគរបាលក្រុងស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ