ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិ ត្រូវរលាយបាត់អស់រលីង ក្នុងហេតុការណ៍អគ្គីភ័យមួយកន្លែងនៅស្រុកពេជ្រាដា​

ខេត្ត​មណ្ឌលគីរី​៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២​១​ វេលាម៉ោង​ ១០:៣០​ នាទីព្រឹក​ មានករណីអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុងរបស់ម្ចាស់ ឈ្មោះ សយ ដេន ភេទប្រុស អាយុ​ ៤៥​ឆ្នាំ​ ជនជាតិខ្មែរ ស្ថិតភូមិមេប៉ៃ មានមុខរបរជា កសិករ​ នឹងប្រពន្ធឈ្មោះ មាស ម៉ាលីន ភេទ​ស្រី​ អាយុ​ ៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ មានទីលំនៅបច្ចុប្បន្ននៅ​ ភូមិមេ​ប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី ។

ផ្ទះឈើទំហំទទឹង​ ៥×៦ម៉ែត្រ ជញ្ជាំងបាំងក្តាប្រក់សង្ក័សី​ មានសំភារះខូចខាតដូចមានខាងក្រោម៖

-​ គ្រែព្រះនាងបេងចំនួន​ ០១​ គ្រឿង

-​ តុបេងចំនួនមួយឈុត

-​ លុយចំនួន​ ២០​ មុឺន​រៀល

-​ ខ្សែដៃប្លាទីន​ ០១​ ខ្សែ​ (៤ជី)​ និងចញ្ចៀនប្លាទីនចំនួន​ ០១​ជី

-​ ភួយមុងចានឆ្នាំងឆេះអស់ទាំងស្រុង

-​ អង្ករចំនួន​ ៥០​ គីឡូ

-​ ទូរសព្ទ័ចំនួន​ ០១​ គ្រឿង

-​ អាគុយចំនួន​ ០១

-​ អត្តសញ្ញាណប័ណ្ណចំនួន​ ០៣​ សន្លឹក​ ។

​ មូលហេតុបណ្តាលមកពីម្ចាស់ផ្ទះមានការធ្វេសប្រែសដុតធុបថ្ងៃសីលចោលរួចម្ចាស់ផ្ទះក៏ទៅ​ធ្វើការ​បេះម្រេចអោយ​គេ​ ។

រថយន្តអគ្គីភ័យអធិរដ្ឋាននគរបាលស្រុកពុំបានចេញធ្វើអន្តរគមន៍ពន្លត់ទាន់ទេ មូលហេតុគ្មានផ្លូវចូលទៅដល់​ ៕