មុខសញ្ញាជួញដូរគ្រឿងញៀន ០៣នាក់ ត្រូវសមត្ថកិច្ចបាត់ដំបងឃាត់ខ្លួន

បាត់ដំបង÷ ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១វេលាម៉ោង១៥​និង​២០ នាទីនៅចំណុចភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោ​ប​ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍​ ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង ក្នុងអង្គភាពចុះប្រតិបត្តិការ បង្រ្កាបបាន ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ ករណីក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជន​សង្ស័យចំនួន០៣នាក់៖

១-ឈ្មោ សំ ច័ន្ទសិរីរតន: ហៅឆៃវ៉ាត់ ភេទប្រុស អាយុ​ ១៩ឆ្នាំមានទីលំនៅ ភូមិអូរតាប៉ុកលើសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

២-ឈ្មោះ ណុប សង្ហា ហៅស្រឿង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ អូរតាប៉ុកក្រោម សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

៣-ឈ្មោះ ហ៊ុន សុតឺ ភេទប្រុស អាយុ១៩ ឆ្នាំរស់​នៅភូមិ អូរតាប៉ុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃ​លិន ខេត្តប៉ៃលិន។ វត្ថុតាងចាប់យកបានរួមមាន៖

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួ​ន​០២ ថង់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE(ទម្ងន់២៥,៥៥ក្រាមទាំង សំបក)

-ដបកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន០១ និងអំពូលកែច្នៃសំរាប់ជក់ថ្នាំញៀន ចំ នួន០១

-ដែកកេះកែច្នៃចំនួន០១

-កាបូបដាក់ប្រាក់ពណ៌ខ្មៅចំនួន ០១

-ទូរស័ព្ទដៃចំនួន ០១ គ្រឿង

-ម៉ូតូ០១ គ្រឿង ម៉ាកSuzuki viva សេរ៊ីឆ្នាំ២០១១ សេ១១០ ពណ៌ក្រហម លេខតួនិងម៉ាស៊ីន BE4CG-TH507550 ពាក់ស្លាកលេខ ប៉ៃលិន 1-A8503

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្ត​ទៅតាម និតិវិធី​-ច្បាប់៕