លោក ចាងឌីងយូ វីរៈបុរសប្រជាជនដែលកើតមានជំងឺធ្ងន់ធ្ងរនិងប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19

ព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ លោក ចាងឌីងយូ ប្រធាន​មន្ទីរពេ​ទ្យJin​yin​tan​​​ក្រុងវូហានខេត្តហ៊ូប៉ីត្រូវបានប្រគល់រង្វាន់កិត្តិយសជាតិជា“វីរៈបុរសប្រជាជន”​ផ្ទាល់ដោយលោក ស៊ីជីនភី​ង​ប្រធានរដ្ឋចិន​ក្នុងមហា​សន្និបាត​ចែកប័ណ្ណ​សរសើរវិស័យ​​ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19ទូទាំង​ប្រទេស​ចិន ។​
​ឆ្នាំ ២០១៨ លោកចាងឌីងយូត្រូវបាន​ធ្វើរោគវិនិច្ឆ័យថា មានជំងឺALS ​​ដែល​​ជាជំងឺកម្រមួយដែលបច្ចុប្បន្នមិនអាចព្យាបាល បាន ។ នៅ​ទីបំផុត អ្នកកើតជំងឺប្រភេទ​នេះនឹង​បាត់បង់ជីវិត​ដោយសារតែការដកដង្ហើមមិនរួច ។
​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ អ្នកជំងឺជុំទី ១ ចំនួន ៧ នាក់ដែលមានជំងឺរលាកសួតដោយមូលហេតុមិនស្គាល់នៅផ្សារគ្រឿងសមុទ្រHuanan​នៅក្រុងវូហានត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​Jin​yin​tan​ជា​​​​មន្ទីរពេទ្យជំនាញ​ឯកទេសជំងឺឆ្លងតែមួយគត់នៅក្រុងវូហានខេត្តហ៊ូប៉ី ។ ក្នុងនាមជាប្រធាននៃមន្ទីរពេទ្យ លោកចាងឌិងយូបានរៀបចំ​ចាត់ចែង​កម្លាំង​ពេទ្យ​ឱ្យបានឆាប់ ដើម្បីរៀបចំកន្លែងចត្តាឡីស័កសម្រាប់​ទទួល​ព្យាបាល​​​​អ្នកជំងឺទាំងនេះ(ជំងឺCOVID-19) ។​ ក្នុងអំឡុងពេលនៃការរាល ដាល​នៃ​ជំងឺ COVID-19 ​គាត់បានអូសជើងដែលឈឺ​ ដើរ​តេបតាប ខណៈ​​ប្រយុទ្ធនឹងសេចក្តីស្លាប់​រត់ប្រណាំង​នឹងពេលវេលា ដោយប្រយុទ្ធទាំងយប់ទាំងថ្ងៃនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ។ នៅទីបំផុត ​ក្នុងសង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​​​ជំងឺ​ឆ្លង ​គាត់បានដឹកនាំបុគ្គលិកពេទ្យជាង ៦០០ ​នាក់ ​សង្គ្រោះ​​និងព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរជាង ២៨០០ នាក់​​និង​​​បាន​​កសាង​របាំងការពារជីវិតសម្រាប់អ្នកជំងឺ ។
ខណៈពេលដែលលោកចាងឌីងហ្គីបាន​ដឹកនាំបុគ្គលិកពេទ្យទាំងអស់​ព្យាបាល​អ្នកជំងឺឆ្លងទាំងយប់ទាំងថ្ងៃ ភរិយារបស់គាត់​ដែល​​ធ្វើ​ការនៅជួរមុខនៃការបង្ការនិងគ្រប់គ្រងជំងឺCOVID -19នៅមន្ទីរពេទ្យមួយផ្សេងទៀតបានឆ្លងវីរុសកូរ៉ូណា​ហើយទទួលការព្យាបាល ប៉ុន្តែលោកចាងឌីងយូបានសួរសុខទុក ប្រពន្ធគាត់តែម្តង ។
លោកចាងឌីងយូ​បានធ្វើជាគ្រូ​ពេទ្យអស់រយៈ​ពេលជាង ៣០ ឆ្នាំមកហើយ ។ គាត់ធ្លាប់​បានរួមដំណើរជាមួយក្រុមគ្រូពេទ្យចិន ដើម្បីជួយប្រទេសអាល់ ហ្សេរី ក្នុង​នាម​ជា​“គ្រូពេទ្យគ្មានព្រំដែន” ទី ១ នៅ​​ខេត្ត ហ៊ូប៉ី ដែលធ្វើការនៅមន្ទីរពេទ្យទីម័រឡាភាគពាយព្យប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ៣ នៃ​​ការ រញ្ជួយ​ដីស្រុក​វេនឈួន​នៅ​ខេត្តស៊ីឈួន គាត់បាន​ដឹកនាំក្រុម​វេជ្ជសាស្រ្តទៅ​ជួយសង្គ្រោះនៅតំបន់ពិបាកបំផុត…
លោក ចាងឌីងយូ បាននិយាយដោយត្រង់​ៗ​ថា “នៅពេល​ខ្ញុំនៅអាចដើរដោយខ្លួនឯង ​នៅអាចធ្វើការនិងអាចជួយមនុស្សគ្រប់គ្នា ហេតុអ្វីខ្ញុំមិន​ខំ​ប្រឹង​ធ្វើការ ? ហេតុអ្វីខ្ញុំមិន​ជួយអ្នកជំងឺឱ្យបាន​កាន់តែច្រើន ? ពេលវេ​លា​​ជីវិតបស់ខ្ញុំជិតអស់ហើយ ខ្ញុំត្រូវតែរត់ឱ្យកាន់តែលឿន ​ទើប​​អាចរត់ឈ្នះ​ពេលវេលា ខ្ញុំត្រូវតែរត់ឱ្យកាន់តែលឿន ​ទើប​អាច​​​ជួយសង្គ្រោះ​​អ្នកជំងឺកាន់តែច្រើនពីជំងឺCOVID-19 ​៕
ប្រភព: វិទ្យុមិត្តភាពកម្ពុជា-ចិន