ព្រោះតែភ្លេីងប្រច័ណ្ឌបុរសជាប្តីដាច់ចិត្តសម្លាប់ប្រពន្ធចោលក្នុងផ្ទះជួល ទីបំផុតត្រូវឃាត់ខ្លួនបាន នៅក្រុងបាត់​ដំបង

នៅយប់ថ្ងៃទី ៦ ខែ មេសា ឆាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តមគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនឈ្មោះប៉ុល ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ​ មានទីលំនៅផ្ទះជួលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង​ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំ បងដើម្បីធ្វើការ​សាកសួរស្រាវជ្រាវជុំវិញករណី​(ឃាត​កម្ម)ស​ម្លាប់​ប្រពន្ធរបស់ខ្លួន។

សូមជម្រាបជូនថា​ នារសៀលថ្ងៃទី៦​ខែ​មេសា​ឆ្នាំ​២០២១​នៅចំណុចផ្ទះជួល​ស្ថិតក្នុងក្រុមទី​ ០១ ភូមិរំចេក៣​សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង មានកាភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្រទះឃេីញ ស្រី្តឈ្មោះ​ សេង វ៉េត ហៅ​ ស​ អា​យុ​៣​៩​ឆ្នាំ​ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលេីក្នុងសភាពហេីយខ្លាំងនិងធំក្លិនមកខាង​ក្រៅ​ដោយមិនដឹងពីមូលហេតុ។

ផ្តេីមចេញពីបញ្ហានេះ​និងមានមូល​ដ្ឋានបង្ហាញពីការសង័្សយខ្លាំងចំពោះការស្លាប់របស់ស្រ្តីរូបនេះ​ ទេីបសមត្ថកិច្ចឈានដល់ការនាំខ្លួនបុរសខាងលេី​ ដែលត្រូវ​ ជាប្តីរបស់ជនរងគ្រោះមកធ្វេីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលបុរ​សជាប្តីឈ្មោះ​ ប៉ុល​ ប៊ុនធឿន​ បានឆ្លេីយសារភាពថាគាត់ ពិតជាបាន​សម្លាប់ស្រី្តជាប្រពន្ធរបស់គាត់កាលពីថ្ងៃទី​៤ខែ​មេសា​ឆ្នាំ​២០២១​ នាវេលាយប់រំ​ល​ងអាធ្រាត្រ ដោយការវាយដំលេីផ្ទៃមុខនិងច្របាច់ករ ហូតដល់ស្លាប់ ។

ចំពោះមូលហេតុដែលឈានដល់ការ​សម្លាប់ប្រពន្ធបែ​បនេះគឺដោយសារ​ប្រពន្ធគាត់តែងតែជេរប្រមាថគាត់នៅពេលខឹងហេី​យ​តែងតែទូរស័ព្ទ​ទៅរកប្តីមុន​(អតីត)​របស់គាត់និងនិ​យាយសរសេីរប្តីមុននៅចំ​ពោះមុខគាត់ជាញឹកញយ។

តាមការរៀបរាប់ជនស័្សយរូបនេះបាន​ឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើប​នឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជា ប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ ស្នាក់នៅទីនេះក្នុងអំឡុងខែ មីនា ឆ្នាំ២០២១តែប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីបញ្ជូនបន្តទៅកាន់តុលារ​ការអនុវត្តតាមផ្លូវច្បាប៕