បុរសវ័យជំទង់ម្នាក់ តូចចិត្តនិងសង្សាក្បត់ចិត្ត ក៏សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង

ខេត្តឧត្តរមានជ័យ÷ នៅវេលាម៉ោង០១,០០នាទីថ្ងៃទី០៧.០៤.២០២១ មានករណីអត្តឃាត(ចងកសម្លាប់ខ្លួន)នៅចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជនរងគ្រោះឈ្មោះ ឈិម សាន ភេទប្រុស អាយុ២៤ឆ្នាំ បានយកខ្សែលីឡុងពណ៌សប្រវែង០១ម៉ែត្រ ចងកនឹងធ្នឹមទទឹងផ្ទះកម្ពស់០២ម៉ែត្រ។

មូលហេតុ តូចចិត្តនិងសង្សាក្បត់ចិត្ត បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕