ម៉ូតូមួយគ្រឿងប្រលះ ម៉ូតូសណ្តោងរុឺម៉កបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៦នាក់

កណ្តាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងម៉ូតូសណ្តោងរុឺម៉កបណ្ដាលឲ្យរបួស៦នាក់ ។ របួសធ្ងន់១នាក់ប្រុស និងរបួសស្រាល៥នាក់ស្រី៣នាក់ប្រុស២នាក់ ខូចខាត់ម៉ូតូ២គ្រឿង។ កើតហេតុថ្ងៃអង្គារ៍៩រោច ខែ ចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែ មេសា ឆ្នាំ២០២១វេលាម៉ោង ១៩:៣០នាទី-នៅចំណុច លើផ្លូវ៣៨០ស្ថិតនៅភូមិអរិយក្សត្រឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA PCX C250 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IG-5985 អ្នកបើកបរម៉ូតូ ឈ្មោះ វាន់ សុីថានវង្ស ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរនគរបាល ទីលំនៅបច្ចុប្បន្នភូមិបារាជ ឃុំ ស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល(របួសធ្ងន់) ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង(ពីភូមិអរិយក្សត្រទៅភូមិស្វាយជ្រំ) ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកចំកង់រទះផ្នែកខាងឆ្វេងដែរសណ្តោងដោយម៉ូតូ០១គ្រឿង ម៉ាកHONDA ​Dream C125 ពណ៏ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ1Y-0394 អ្នកបើកបរឈ្មោះសួន សំណាង ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ត កណ្តាល (របួសស្រាល)និងអ្នករួមដំណើរ៤នាក់ត្រូវជាកូនបង្កើតម៉ូតូបើកបរបញ្រ្ចាសទិសគ្នា។​

បច្ចុប្បន្នមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ៕