កុងទីន័រមួយគ្រឿងប្រលះម៉ូតូ បង្ករឲ្យមានអគ្គីភ័យឆាបឆេះ

ខេត្ត​ពព្រះសីហនុ÷ ថ្ងៃទី០៧ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ២០:៣០​ នាទី ស្ថិតនៅមុខវិទ្យុឆ្នេរ ហួសផ្លូវចូលក្បាលឆាយ ក្រុមទី១៧​ ភូមិ១​ សង្កាត់លេខ១ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យឆេះរថយន្ត​មួយ​គ្រឿង​ដោយរថយន្តកុងទីន័រធ្វេីដំណេីរពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះពេលមកដល់ចំនុចកេីតហេតុខាងលើ រថយន្តក៏បានបុកជាមួយម៉ូតូមួយគ្រឿងបណ្ដាលអោយអូសម៉ូតូឆេះទាំងម៉ូតូនិងឡានអស់ទាំងស្រុង​ ។

ករណីខាងលេីនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័របស់ស្នងការខេត្តព្រះសីហនុចំនួន​ ០៤​ គ្រឿង ខាងតំបន់សេដ្ឋកិច្ចពិសេសចំនួន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់​ ០៦​ ឡាន​ ស្មេីរនឹង​ ៣៧​ គីប​ ។​ ករណីខាងលេីនេះពន្លត់ជាស្ថាពរនៅម៉ោង២៤:៣០យប់៕