ស្រ្តីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន
បាត់ដំបង÷ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១វេលា ម៉ោង១ ១ និង៣០នាទីនៅចំណុចភូមិ ព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯកប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងក្នុងអង្គភាពចូលរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ នៃអធិការនគរបាលស្រុកបានបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណីក្នុងបទ ល្មើសជាក់ ស្ដែង ក្នុងកិច្ចប្រតិបត្តិការនេះយើងបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់៖
១-ឈ្មោះអ៊ុង គន្ធាភេទស្រីអាយុ២៩ ឆ្នាំ រស់នៅ ភូមិព្រៃធំ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន៥០ថង់មានទម្ងន់១៦,៩៩ក្រាមទាំងសំបក
២-ទូរសព្ទ័ចំនួន០១គ្រឿង
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
៤-សម្ភារៈច្រកចែករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានរៀនចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមផ្លូវច្បាប់៕