សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

កោះកុង÷ នៅវេលាម៉ោង១៥និង២០នាទីរសៀល, នាថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលពាក្យបណ្ដឹង របស់ឈ្មោះ ចាន់ ភឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្មាច់មានជ័យសង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទខេត្តកោះកុង ។

បានមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ មានជនមិនស្គាល់មុខបានលួចម៉ូតូរបស់ខ្លួន ម៉ាកវ៉េវពណ៌ក្រហម គ្មានស្លាកលេខ មិនចាំឆ្នាំ មិនចាំលេខតួ និងលេខម៉ាស៊ីន នឹងទូរស័ព្ទចំនួន ០២ គ្រឿង ១/ម៉ាក huawei មួយគ្រឿង និង ២/ម៉ាក oppo មួយគ្រឿង ។ ក្រោយពីកម្លាំងយើងកំណត់មុខសញ្ញារួចបានធ្វើការឃាត់ខ្លួនឈ្មោះ សេន វីរ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករចុះទូកនេសាទជនជាតិខ្មែរ ស្រុកកំណើតភូមិសែងឃ្លាំង ឃុំសែងឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នស្រុកគីរីសាគរ ខេត្តកោះកុង បានធ្វើសកម្មភាពលួចយកទូរស័ព្ទម៉ាក huawei ចំនួន ០១ គ្រឿង ទូរស័ព្ទម៉ាកoppo ចំនួន ០១ គ្រឿង និងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ មិនចាំឆ្នាំ មិនស្គាល់លេខតួនិងលេខម៉ាស៊ីន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចរួចខ្លួន បានជិះម៉ូតូរត់គេចពីកន្លែងកើតហេតុទៅតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ដល់ចំណុចស្ពានតាតៃកម្លាំងយើងបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមក កាន់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទតែម្ដង ។

បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូជនង្ស័យទៅសាលាដំបូងខេត្តចាត់លារតាមនីតិវិធី៕