ម៉ូតូ០២គ្រឿង ប្រលះគ្នាលើបណ្តោយផ្លូវជាតិលេខ ៦៧B បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ០២នាក់

ឧត្តរមានជ័យ÷ នៅវេលាម៉ោង១០.៤០នាទីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់កើតឡើងលើផ្លូវលេខ ៦៧B ស្ថិតក្នុងភូមិអភិវឌ្ឍន៏ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បង្ករឡើងរវាងម៉ូតូ និងម៉ូតូ ក្នុងទឹសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូង។
១. អ្នកបើកបរម៉ូតូឈ្មោះ កែវ រុញ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ០១ គ្រឿងម៉ាក សេ១២៥សេរី២០១១ពណ៍ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1E – ៤៣២៦ បើកបរក្នុងទិសដៅពីជើង ទៅត្បូង( រងរបួសស្រាលលើចង្ការខាងស្តាំនិងជើងខាងស្តាំ) ( គ្មានមួកសុវត្ថិភាព )។
២. អ្នកបើកបរម៉ូតូឈ្មោះ ភា ចេក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៏ ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរ ទឹសដៅពីត្បួងទៅជើង(រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង)មិនពាក់មួកសុវត្ថិភាព។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូC១២៥ពណ៏ខ្មៅសេរី២០១១ ទឹសដៅពីជើងទៅត្បូងបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូC១២៥ពណ៏ខ្មៅសេរី២០១៧ ។

បច្ចុប្បន្នជនរងគ្រោះបញ្ចូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង។ ចំណែកវត្ថុតាងម៉ូតូ ០២ គ្រឿងខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕