យុវជន​ម្នាក់ជា​ម្ចាស់​គណនី​ tik tok ដែលបានធ្វេីការញុះញ​ង់អំពីការចាក់វ៉ាក់សាំង​គ្មាន​គុណភាព​នៅ​កម្ពុជា​ ហាមឃាត់​មិនអោយពលរដ្ឋ​ មន្ត្រី​រាជការ​ ទៅ​ទទួល​ចាក់វ៉ាក់សាំង​ ត្រូវ​បាន​តុលាការ​ចំណា​ត់ការ​ឃុំខ្លួន

កំពង់ស្ពឺ​៖​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្ន​ងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ បានបញ្ជាក់ថា​ បុគ្គល​ម្នា​ក់ឈ្មោះ​ ប៉ាន់​ សុភី​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​ រស់​នៅ​ឃុំ​ ពោធិ៍ចំរេីន​ ស្រុក​ បសេដ្ឋ​ ខេត្ដ​ កំពង់ស្ពឺ​ មុ​ខ​របរ​ អ្នកចិញ្ចឹមជ្រូក​ ដែលជាម្ចាស់​ គណនី​ tik​ tok​ @User 4071311708297​ និងជាម្ចាស់​ គណ​នី​ ហ្វេសប៊ុក​ ឈ្មោះ​ Loc Le​ ដែលបានបង្ហោះ​ព័ត៌មា​ន​ ញុះញង់​ឱ្យ​មាន​ការជ្រួសច្របល់​ ពិសេស​រារាំងដល់ការអនុវត្ដវិធានការ​ ការពារ​សុខមាភាព​ពលរដ្ឋ​ក្នុងសង្គម​ ត្រូវ​បានកំលាំងនគរបាល​ធ្វើការ​ស្រាវជ្រាវ​ និងឃាត់ខ្លួន​សាកសួរ​ កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ​ ចាត់ការ​នីតិវិធី​បន្ដ​ ។

ជាក់ស្ដែង​បុគ្គល​ដែលបានប្រេីប្រាស់បណ្ដាញសង្គ​ម​ ដេីម្បី​ធ្វើ​សកម្មភាព​បង្ហោះ​ព័ត៌មាន​ ចោទប្រកាន់​ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ផ្ទុយពី​ការពិត​ បានសារភាព​ទទួល​ស្គាល់​ថា​ខ្លួនពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលបានបង្ហោះ​ក្នុងប​ណ្ដាញ​សង្គម​ tik tok និងប្រព័ន្ធ​បណ្តាញ​សង្គម​ facebook ពិតប្រាកដ​មែន​។

ដោយមានសំណូមពរ​ដ៏ទទូចពីប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជា​ សម្ដេចតេជោ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីករាល​ដាលនៃ​ការឆ្លងរាលដាលនៃជំងឺកូវីដ​-១៩​ នៅទូទាំងប្រទេ​ស​ តែបែរជាមានជនទុច្ចរិតមួយក្រុមតូចបែរជាយក​ការទទួល​ខុសត្រូវ​របស់ថ្នាក់ដឹកនាំ​ អាយុ​ជីវិត​មនុស្ស​រាប់លាន​នាក់​ បញ្ហា​សុខមាភាព​សង្គម​ មកលេងសេីចនិងធ្វេីការញុះញង់ក្រោមរូបភាព​ ឧបាយកល​ផ្សេងទៅវិញ​ ។

ជាចុងក្រោយ​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ នៅទូទាំងប្រទេស​ សូមចូលរួម​អនុវត្ត​វិធានសុខាភិបាល​ និងវិធានការ​បន្ទាន់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ៣​ ការពារ​ ៣​ កុំ​ ដេីម្បី​ភូមិ​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ ខណ្ឌ​ គ្មានជំងឺកូវីដ.១៩​ ,,,”។  “អនាគត​ល្អ​ គ្រួសារគ្មានជំងឺ​កូវីដ​-១៩​ ” ៕