រថយន្តម៉ាកHINO បើកកៀរម៉ូតូនៅលេីផ្លូវជាតិលេ​ខ៥១ បណ្ដា​ល​ឱ្យ​បាត់បង់​ជីវិត​យុវតីម្នាក់

កំពង់ស្ពឺ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ក្នុងទិស​ដៅស្របទិសគ្នា នៅលើផ្លូវជាតិលេខ ៥១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១២.១៣​ ត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែ​មេសា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ១០ នាទី ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡេីង​រវាងរថយន្ត ០១ គ្រឿងម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3E.3280 សណ្តោងសឺមីរុឺម៉ក ពណ៌ ខៀវ គ្មានផ្លា​កលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​(គេច​ខ្លួ​នបាត់) បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើ​ក​មកដល់ចំណុចខាងលើ បានបើកទៅកៀរ ម៉ូតូ ០១ គ្រឿងម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HS.7972 បើកបរ​ដោយឈ្មោះ ជា ចន្ទី ភេទស្រី អាយុ ១៩ឆ្នាំ​(ស្លាប់) មាន​ទីលំនៅភូមិស្ទឹងថ្មី ឃុំបរិបូរណ៍ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បើកបរស្របទិសគ្នា​ ។

ចំពោះវត្ថុតាងរថយន្ត និងម៉ូតូជនរងគ្រោះ​សមត្ថកិច្ច​ បញ្ជូន​មក​ រក្សាទុកជាបណ្ដោះអាសន្ននៅអធិការ​ដ្ឋា​ននគរបាលស្រុកឧដុង្គ ដេីម្បី​បន្ដនីតិវិធី​ ។ ចំណែក​សពយុវតី​ ក្រុមគ្រួសារ​បានមកទទួលយកទៅធ្វេី​បុ​ណ្យនៅគេហដ្ឋានខេត្ដកំពង់ឆ្នាំង​ ៕