មិត្តសុីមិត្ត! ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើចោរកម្ម

ស្រុកលើកដែក÷ កើតហេតុថ្ងៃទី១០.០៤.២០២១ វេលាម៉ោង ២០ និង៣០នាទីនៅចំណុច បន្ទប់ជួលស្ថិតនៅ ភូមិ ជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ ជនរងគ្រោះឈ្មោះ ខន​ វ៉ៃ​ ភេទប្រុស អាយុ​ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មកររោងចក្រស្នាក់នៅបណ្តោះអាសន្ននៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ វុន​ សុវី​ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិបុស្សមនឃុំថ្មីស្រុករំដួលខេត្តស្វាយរៀង ( ឃាត់ខ្លួន)។ វត្ថុតាងចាប់យក​៖

-ម៉ូតូហុងដា០១៦​ ចំនួន​ ០១​ គ្រឿង

 

សភាពនៃរឿងហេតុ: ហេតុដំបូងនៅថ្ងៃកើត ហេតុ ខាងលើជនសង្ស័យ និងជនរងគ្រោះបានចេញពីធ្វេីការជាមួយគ្នាហេីយបាបបួលគ្នាផឹកស៊ីក្នុងបន្ទប់ជួលរបស់ជនរងគ្រោះផឹកអស់ស្រាបៀ​ ចំនួន០១កេះនិង០៦កំប៉ុងនាំគ្នាផឹករហូតដល់ម៉ោង០៨​ យប់ក៏បានឈប់ផឹកហេីយបាននាំគ្នាដេកលេងចំនែកជនសង្ស័យដេកចុចទូរស័ព្ទលេងរហូតដល់ម៉ោង០៨និង៣០នាទី ជនសង្ស័យនឹកផ្ទះក៏ក្រោកឡេីងដាស់ជនរងគ្រោះតែជនរងគ្រោះមិនភ្ញាក់ក៏បានយកកូនសោរម៉ូតូនៅក្បាលគ្រែជនរងគ្រោះរួចចាក់សោយកម៉ូតូជនរងគ្រោះជិះមកតាមផ្លូវជាតិលេខ០១រហូតមកដល់ចំនុចគល់ស្ពានអ្នកលឿងត្រេីយខាងលិចត្រង់គោលដៅត្រួតពិនិត្យចរាចរណ៍ និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល​ កម្លាំងចំរុះបានឃាត់ជនសង្ស័យសួរនាំរួចបានអោយជនសង្ស័យអង្គុយនៅទីនោះ​ ជនសង្ស័យភ័យក៏លួចរត់គេច​ រហូតដល់ម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយកមកអធិការដ្ឋានដើម្បីកសាងឯកសារតាមនិតិវិធិ។

​ករណីខាងលេីផ្នែកជំនាញនគរបាលយុត្តិធម៍ស្រុកលេីកដែកបានទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ចម្ចាស់ករណីដេីម្បីមកទទួលជនសង្ស័យ និងវត្ថុតាងដេីម្បីបន្តនិតិវិធី៕