ស្រី្តរងគ្រោះម្នាក់បានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួននៅចំណុចមាត់ច្រាំងទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវ មានបន្សល់ទុកម៉ូតូ ០១គ្រឿងម៉ាកYamaha sirius ពណ៌ក្រហម និងស្បែកជើងស៊ក ០១គូ អណ្តែតទឹកលុះដល់វេលាម៉ោង ០៨ :៥៥នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ទើបរកឃើញសពជនរងគ្រោះអណ្តែតទឹកនៅកន្លែងកើតហេតុខាងលើ។
សពរងគ្រោះមានឈ្មោះ ឈាង ជីណេ ភេទស្រី អាយុ១៦ឆ្នាំជាតិខ្មែរ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ក្រោយពីបានធ្វើការពិនិត្យលើសពជនរងគ្រោះ សពពុំមានស្លាកស្នាមឬបាក់ឆ្អឹងអ្វីឡើយ សន្និដ្ឋានថា សពស្លាប់ព្រោះអត្តឃាតលោតទឹកសម្លាប់ខ្លួនពិត ប្រាកដមែន ។
សពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕