រយៈពេល២ថ្ងៃ អជ្ញាធរខណ្ឌដូនពេញ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បានចំនួន០៥ករណី ឃាត់ខ្លួនមនុស្សបញ្ចូនទៅ តុលាការចំនួន២០ នាក់

រាជធានីភ្នំពេញ÷ នៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានចាត់អោយ លោក​ ចាន់​ គន្ថេត​ – លោក យស យុទ្ធី និង លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ ចុះអនុវត្តវិធានការរដ្ឋបាលបិទទីតាំង​ចំនួន០៥ ជាបណ្តោះអាសន្ន ដែលបានលើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ÷

ការងារបង្ក្រាបដឹកនាំដោយ លោក​ ចាន់​ គន្ថេត​ អភិបាលរងខណ្ឌមានដូចខាងក្រោម÷

១-ហាងកាហ្វេយីហោឈ្មោះ ស្រីឡែន កាហ្វេធម្មជាតិ​ ស្ថិតនៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក មានការប្រមូលផ្តុំគ្នាមនុស្សច្រើន​ រដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះជាបណ្តោះអាសន្ន។

២-ហាងកាហ្វេ​ប្រេន រតនៈវិសាល ស្ថិតនៅផ្ទះលេខ១០៥ ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក មានលួចលាក់បើកល្បែងស៊ីសងតាមអ៉ិនធើណេត និងមានការប្រមូលផ្តុំមនុស្សច្រើន​ ដូចនេះរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះ ហើយបានដកហូតសម្ភារៈមួយចំនួនមាន÷ តុ​០៣​ កៅអី១០ និងទូរទស្សន៍០១។

ការងារបង្ក្រាបដឹកនាំដោយ លោក​ យស យុទ្ធី អភិបាលរងខណ្ឌមានដូចខាងក្រោម÷

-ចុះបង្ក្រាប ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធ អ៉ីនធើណេត ខុសច្បាប់ ស្ថិតនៅ ផ្ទះលេខ៥២E0 ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាលទី១ បានធ្វើកំណត់ហេតុបិទទីតាំង ដកកុំព្យូទ័រ ចំនួន១២គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន០៤ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

-បានចុះអប់រំណែនាំ ទីតាំងសង្ស័យកត់ឆ្នោតចំនួន០១ទីតាំង នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ បានធ្វើកំណត់ហេតុ អប់រំណែនាំ ម្ចាស់ទីតាំង ហាមប្រព្រឹត្ត ល្បែងស៊ីសងខុសច្បាប់ ក្នុងមានប្រព្រឹត្ត បទល្មើស អជ្ញាធរ និង បិទទីតាំង ឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

ការងារបង្ក្រាបដឹកនាំដោយ លោក​ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌមានដូចខាងក្រោម÷

-ចុះបង្ក្រាប ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធ អ៉ីនធើណេត ខុសច្បាប់ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ១៧២ ក្រុម៥៣ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បានធ្វើកំណត់ហេតុបិទទីតាំង ដកកុំព្យូទ័រ ចំនួន១១គ្រឿង ទូរទស្សន៍ចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ( ម៉ាក Scoppy ពណ៌សរ ផ្លាកលេខ PP-1GY 1918 ) កៅអីចំនួន ១៧កៅអី តុចំនួន ១៤តុ ។ និងបានឃាត់ខ្លួនមនុស្សចំនួន១៦ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕