ក្រុម​សិល្បៈ​មួយក្រុម​ត្រូវ​បានអាជ្ញា​ធរ-សមត្ថកិច្ច​ន​គរបាល​ សហការ​ជាមួយ​ជំនាញវប្បធម៌ធ្វេីការ​ណែ​នាំឱ្យផ្អាកសកម្ម​ភាពថត​វីដេអូ​ MV ក្នុងតំណាក់កា​ល​ នៃការរីករាល​ដាល​ជំងឺ​កូវីដ​-១៩​

ក្រុម​ការងារ​ប្រតិកម្មរហ័ស​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ទទួលបាន​សំណូមពរ​ពីប្រជាពលរដ្ឋ​ ថាមានក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fi​ms មកស្នាក់នៅក្នុងដីឡូតិ៍ មួយកន្លែង​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ ម្ចាស់ឈ្មោះ ប៊ុន ចាន់និមុល ភេទស្រី អាយុ ៣៣ឆ្នាំ ក្នុងភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងនោះ​មានមនុស្ស​ប្រុស-ស្រី​ តារាចម្រៀង​ តារាសម្ដែង​និ​ងអ្នកផលិតកម្មវិធី​ ​ចំណោមមនុស្ស​​ ២៣​នាក់​ មាន​ ១៥នាក់​ បានមកទីនេះ​រយៈពេល​ ៤៥​ ថៃ្ង​មកហើយ​ គិតត្រឹមថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០២១​ ។

ចំណែក​ក្រុម​សិល្បៈ​របស់​ផលិតកម្ម SASTRA Fims ចំនួន៨នាក់ទៀត បានវិលត្រឡប់ទៅរាជ​ធានីភ្នំពេញ​វិញអស់ហេីយ​ នៅ​ឡេី​យតែម្ចាស់ដីឡូតិ៍ ប៊ុន ចាន់និមុល និងក្រុម​សិល្បករ សិល្បការិនី ប្រមាណ​១៥នាក់ មិនត្រឡ​ប់ទៅ​រាជធានីភ្នំពេញវិញ​ ​ដោយសារ​តែ​អាជ្ញាធរ​ដាក់គោ​លដៅ​មិនឱ្យធ្វេីដំណេីរឆ្លងកាត់ពីតំបន់មួ​យ​ទៅតំបន់មួយទៀត​ នាឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រ​ពៃណី​ជាតិ​ខ្មែរ​ ខា​ងមុខ​នេះ​ អនុវត្ដ​វិធានការ​ទប់ស្កាត់​​ការរីករា​ល​ដាលជំងឺកូវី​ដ-១៩​ ។

សូមបងប្អូន​ចូលរួមអនុវត្ដ​ តាមវិធានការ​សុខាភិបា​ល​ និងវិធានការ​ ៣​ ការពារ​ ៣​ កុំ​ របស់​រាជរដ្ឋាភិ​បា​ល​ ដាក់ចេញ​ដោយសម្ដេចតេជោ​ នាយករដ្ឋមន្រ្ដី​ ..,៕