ជនសង័្សយម្នាក់លួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានត្រូវឃាត់ខ្លួននៅក្រុងបាត់ដំបង

ពីថ្ងៃទី១០​ខែ​ មេសា​ ឆ្នាំ​ ២០២១ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់​ដំបង​ និងយោបល់លោកវរសេនី​យ៍ឯក​លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​ល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អ​ធិ​ការនគរបាលក្រុងបាត់ដំបង​ បានអនុវត្តដឹកនាំធ្វេីការឃាត់ខ្លួនជនសង័្សយក្នុងករណី(លួចទ្រព្យសម្បត្តិ​)ក្នុងលំនៅដ្ឋានមួយករណី​ បន្ទាប់ពីទទួលបាន​នូវពាក្យបណ្តឹងរបស់ជនរងគ្រោះជា​ដេីមបណ្តឹងឈ្មោះ យស​ វណ្ណជីរិន ភេទប្រុសអាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិរតនះ សង្កាត់រតនះ ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង​ ​ថាមានជនសង័្សយបានចូលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានស្ថិតក្នុងសង្កាត់រតនៈ​ក្រុងបាត់​ដំបង។

ជនសង័្សយដែលបានឃាត់ខ្លួនឈ្មោះ អុិន​ សារ៉ាថា ភេទប្រុស អាយុ ៣៩ឆ្នាំ​ មានទីលំនៅភូមិសា​លាបាឡាត សង្កាត់អូរម៉ាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖
-ញញួរចំនួួន០១
-កូនក្រឡឹងធ្វេីពីឈេីចំនួន០៤ដុំ
-កន្រ្តៃចំនួន០១
-ទួណឺវុីសចំនួន០១
-ដង្កាប់ចំនួន០១
-កាំបិតចុងស្រួចចំនួន០១

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងត្រូវបានរៀបចំសំ​ណុំរឿងបញ្ជូនទៅការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕