ដេកមើលទូរសព្ទដាក់លើដើមទ្រូងពេលកំពុងបញ្ចូលថ្មត្រូវផ្ទុះឆក់ស្លាប់

ក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារផ្ទុះឆក់ពីទូរសព្ទ ខណៈដេកមើលទូរសព្ទពេលកំពុងបញ្ចូលថ្ម។
ក្មេងស្រីរងគ្រោះឈ្មោះខេង កាណា អាយុ១០ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ បានជួបហេតុការណ៍ផ្ទុះឆក់ទូរសព្ទបណ្តាលអោយស្លាប់នៅថ្ងៃទី១១ ខែមេសា៕