បុរសម្នាក់បើកម៉ូតូប្រលះក្របីមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

កោះកុង÷ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ នៅវេលាម៉ោង ៧ :៣០ នាទី​យប់​ ចំណុច​ អ៊ូផ្តៅពេន ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កេីត​ឡេីង​ ០១​ លេីក​ បង្ករឡើងដោយ​ប្រជាពលរដ្ឋឈ្មោះ សាម៉េត ឈួន ភេទប្រុស អាយុ ៣៤ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះ ទៅដាក់ម៉ង ដោយមេឃងងឹតហើយក្របីបានរត់ ឆ្លងថ្នល់​ ក៏បុកនឹងក្របី បណ្តាលអោយស្លាប់ នៅនឹងកន្លែងកេីត​ហេតុ​ ។

បច្ចុប្បន្ន​ សាកសពជនរង​គ្រោះ​ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕