រកឃេីញ​អ្នកផ្ទុក​ខូវីដ​ ចំនួន​៦នាក់​ លួចចូលខេត្ត​ព្រៃវែង​តាំង​ពី​ថ្ងៃទី​ ៥​ ខែមេសា​

អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន6នាក់ មកពីភ្នំពេញ5នាក់ និងកំពង់សោម01នាក់។

ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត។

1. សឹង ម៉ារី ភេទស្រី អាយុ7ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី 9/4/2021 ។

2. សឹង វិច្ចរ៉ា ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី 9/4/2021។

3. ខ្មៅ ឆៃ ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ គាត់មកពីភ្នំពេញថ្ងៃទី 8/4/2021 ។

4. អ៊ុន យ៉ុន ភេទប្រុស អាយុ62ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ មកពីភ្នំពេញ ថ្ងៃទី 8/4/2021 ។

5. យុត សុត ភេទប្រុស អាយុ42ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង មកពីភ្នំពេញ ថ្ងៃទី 10/4/2021 ។

6. ប៊ុន បុរី ភេទប្រុស អាយុ20ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ មកពីកំពង់សោម ថ្ងៃទី 5/4/2021 ។

ប្រភព​÷ រដ្ឋបាល​ខេត្ត​ព្រៃវែង