បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបង្ហោះវីដេអូបំពុលសង្គម

ក្រុមកាងារព័ត៍មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩:២០នាទី សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ បានបញ្ជូនជនសង្ស័យឈ្មោះ គង់ សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង ថ្ងៃខែឆ្នាំកំណើត ១០.១០.១៩៨៥ មានស្រុកកំណើត ភូមិច្រេស ឃុំត្រងិល ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង អាសយបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាម្ចាស់គណនីតិចតុកឈ្មោះ ចង្ហាន់ហ៊ុយ តំណភ្ជាប់ @user41531662239991 បានធ្វើសកម្មភាពបង្ហោះឃ្លីបវីដេអូកាត់ត នៅក្នុងបណ្តាញសង្គម TIKTOK មានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ដោយចោទប្រកាន់ពីបទ រារាំដល់ការអនុវត្តវិធានការនៃការចាក់វ៉ាក់សាំងកូវីដ-១៩៕