យុវជន ០៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១១​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២២:៣០​ នាទី​ នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យ​ វិសាលសុខ​ ស្ថិត​ក្នុង​ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះប្រតិបត្តិការបង្ក្រាប​ ករណី​ ប្រេីប្រាស់​និង​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

១. ឈ្មោះ​ សម្បត្តិ​ រតនៈ​ ហៅ​ ណាក់​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

២. ឈ្មោះ​ ហេង​ ទិត្យា​ ហៅ​ ចិន​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។

៣. ឈ្មោះ​ ធឿន​ លីហុង​ ហៅ​ ព្រំ​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្តីលេី​ ឃុំ​ព្រែកហ្លួង​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ។

​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​យេីង​បាន​ធ្វេីការ​សាកសួរ​រួច​ក៏បាន​បន្ត​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​ នាក់​ទៀត​ នៅ​ថ្ងៃទី​ ១២​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៤:២៣​ នាទី​ នៅ​ចំណុច​ក្រុមទី​ ១១​ ភូមិ​ កគោ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។

១. ឈ្មោះ​ ណន​ និត​ ហៅ​ បឹម​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កគោ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។

២.​ ឈ្មោះ​ ចន្ទ័​ សិលា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​ អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។ វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ អាវុធ​ខ្លី​ ប្រេី​ហ្គាស​ ០១​ ដេីម​

-​ កាំបិត​ ចំនួន​ ០៣​ ដេីម​

-​ ម្សៅក្រាម​ពណ៌​ស​ ស្រអាប់​ ច្រក​ក្នុង​ថង់​ប្លាស្ទិក​ សង្ស័យ​មានសារធាតុញៀន​ ចំនួន​ ០៣​ កូន​ថង់​

-​ សម្ភារៈ​ប្រេីប្រាស់​គ្រឿងញៀន​ មួយ​ចំនួន​

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AI 8425 ០១​ គ្រឿង​

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៣​ ពាក់ស្លាកលេខ​បាត់ដំបង​ 1O-1246

បច្ចុប្បន្ន​ជនសង្ស័យ​ រួម​ទាំង​វត្ថុតាង​ខាងលើ​កម្លាំង​យេីង​បាន​ប្រគល់​អោយ​ទៅ​ការិយាល័យ​ជំនាញ​ដេីម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕