ឃាត់​ខ្លួន​បុរស​ម្នាក់​ ពីបទ​ ហឹង្សា​ដោយ​ចេតនា​

កោះកុង÷ នៅថ្ងៃទី​ 11.04.2021 វេលាម៉ោង 18៖55 នាទីល្ងាច​ នៅចំណុចផែប្រមូលទិញផលនេសាទ (លោក ហេង អួន) ស្ថិត ក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ កើតមានករណីហិង្សាដោយចេតនា ប្រើអាវុធ (កូនកន្ត្រៃច្រឹប ) បង្ករឡើងដោយជនមិនស្គាល់មុខ បានយកកូនកន្ត្រៃច្រឹប ចាក់ទៅ លើ ជនរងគ្រោះឈ្មោះ ជិន សារ៉ាត់ ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករ ទូក នេសាទ (មងអូស) ទីលំនៅភូមិកំពង់បាយ ឃុំកំពង់បាយ ស្រុកកំពត ខេត្តកំពត បណ្តាល ឲ្យរងរបួសចំនួន 02 កន្លែង÷

1-ចុងចិញ្ចើម ខាងឆ្វេងប្រវែង 01 ស.ម , ជម្រៅ2.5 ស.ម(បញ្ឆិត)
2-ពោះផ្នែកខាងឆ្វេង ប្រវែង01 ស.ម , ជម្រៅ4 ស.ម(បញ្ឆិត)
ក្រោយធ្វើ​សកម្មភាព​រួច​ ជនសង្ស័យបានរត់គេចខ្លួន លុះ​ដល់​ ថ្ងៃទី 12/04/2021 នៅវេលាម៉ោង 07:40 នាទី​ ព្រឹក​ កម្លាំងសមត្ថកិច្ចយេីង ធ្វើការស្រាវជ្រាវឃាត់​ខ្លួនបា​ន​ជនសង្ស័យឈ្មោះ លី វ៉ាយ (ហៅសឺង)ភេទប្រុស អាយុ47 ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ (មងអូស)​ មានទីលំនៅ ភូមិដូង ឃុំថ្មស ស្រុក បូទុមសាគរ ។
ករណីនេះ​ កម្លាំងយើងបានបំពេញសំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ ៕